You are currently viewing ឧត្តមសេនីយ៍ត្រី នុត នន្ទ អញ្ជើញផ្សព្វផ្សាយជំនាញតួនាទី សេនាធិការ ស្រាវជ្រាវព័ត៌មានសន្តិសុខ

ឧត្តមសេនីយ៍ត្រី នុត នន្ទ អញ្ជើញផ្សព្វផ្សាយជំនាញតួនាទី សេនាធិការ ស្រាវជ្រាវព័ត៌មានសន្តិសុខ

ស្វាយរៀង៖ ព្រឹកថ្ងៃច័ន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីផ្សព្វផ្សាយជំនាញ តួនាទី សេនាធិការ ស្រាវជ្រាវព័ត៌មានសន្តិសុខ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តស្វាយរៀង  ដោយមានចូលរួមពីលោកនាយរងសេនាធិការ នាយការិយាល័យចំណុះសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរបច្ចេកទេសសន្តិសុខ នាយការលិយាល័យទាំង ៧ចំណុះមន្ទីរសន្តិសុខ និងមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង ៨ ផងដែរ។