ស្វាយរៀង៖ ព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅស្រុករមាសហែក បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនានិងពិធីបំពាក់មេដាយការពារជាតិចំនួន ២៦២គ្រឿងជូនគ្រួសារអតីតយុទ្ធជនកម្ពុជា ស្រុករមាសហែក ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អស់លោកជាក្រុមការងារចុះជួយស្រុករមាសហែក ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងសមាជិក សមាជិកាគ្រួសារអតីតយុទ្ធជនពលី មណៈជាច្រើនរូបផងដែរ។