អហ ព្រះសីហនុ៖ នៅវេលាម៉ោង១៤និង០៥នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ កម្លាំងមន្ទីរយុត្តិធម៏បានចុះបង្រ្កាបការជួញដូរគ្រឿងញៀនមួយកន្លែង ស្ថិតនៅក្រុម១៣ ភូមិ៣ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។ ១/ឈ្មោះ ធី លេដារា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់ចាប់ហួយ មានទីលំនៅផ្ទះលេខ707 ផ្លូវជាតិលេខ5 ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។២/ឈ្មោះ យ៉ យុាំងសាង ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងសំណង់ មានទីលំនៅខេត្តអាងយ៉ាងប្រទេសវៀតណាម។ ចាប់យកវត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន ០១កញ្ចប់ធំ, ប្រាក់ដុល្លារ៣២ដុល្លារ, ប្រាក់ដុង៤០.០០០ដុង, ទូរស័ព្ចដៃចំនួន០៣គ្រឿង និងនាឡិការដៃចំនួន០២គ្រឿង។ បច្ចុប្បន្នកំពុងធ្វើការសាកសួរស្រាវជ្រាវបន្តតាមនីតិវិធី។

អាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមួយថ្នាំញៀនមួយកញ្ចប់ធំ
- Post author:Eng Hy
- Post published:July 31, 2015
- Post category:ទាក់ទងសន្តិសុខ / បញ្ជាដឹកនាំ / ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តសៀមរាប ចេញញត្តិគាំទ្រ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ៣នាក់!

ឧត្តមសេនីយ៍ឯក សេង សុង ដឹកនាំប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យករណីស្នើសុំដោះដូរទីតាំងរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម

ឧត្តមសេនីយ៍ទោ វ៉ា ឧត្តម ដឹកនាំគ្រប់គ្រងកម្លាំងឈរជើងតាមគោលដៅ ដើម្បីការពារសន្តិសុខ ថែរក្សាសណ្តាប់ធ្នាប់

នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២១
