ត្បូងឃ្មុំ៖ រសៀលថ្ងៃច័ន្ទ ៦កើត ខែបឋមាសាធ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងែទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីផ្សព្វផ្សាយផែនការរួមរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ស្តីពីការងារការពារសន្តិសុខ រក្សាសុវត្ថិភាព សម្រាប់អង្គពិធីរំលឹកខួបលើកទី៤១ ទិវាចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០១៨”។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោកឧត្ដមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោកជាមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានស្រុក-ក្រុង និងអស់លោកជាតំណាងអង្គភាពចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាច្រើនរូបទៀតផងដែរ៕