You are currently viewing កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីបទល្មើសព្រៃឈើ

ពោធិ៍សាត់៖ នៅវេលាម៉ោង ១៥ និង ៣០ នាទី​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី យឿន ថា អនុប្រធានមន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងបរិស្ថានចុះបង្ក្រាបបទល្មើសព្រៃឈើនៅភ្នំ ១៥០០ចំណុចលេខ(៦៩៣១៧-៥១២១៧) ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយឃាត់ខ្លួនជនសង្ស័យ ០២ នាក់ និងដកហូតម៉ាស៊ីនត្រង់សឺន័រ ០១ គ្រឿង។ ជនសង្ស័យ និងវត្ថុតាងខាងលើប្រគល់ឲ្យស្នាក់ការដែនជម្រកសត្វព្រៃភ្នំសំកុសដើម្បីចាត់ការបន្ត។