You are currently viewing ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថា អញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ

ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថា អញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ

ក្រចេះ៖ នៅបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផែនការថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុងស្រុក ស្នាក់ការសន្តិសុខ និងនាយ​ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ។