You are currently viewing អាវុធហត្ថស្ទឹងត្រែង​ បង្ក្រាបបទល្មើស​ឈើឆ្លងដែន​

អាវុធហត្ថស្ទឹងត្រែង​ បង្ក្រាបបទល្មើស​ឈើឆ្លងដែន​

អហ.ស្ទឹងត្រែង៖ កម្លាំងកងរា​ជ​អាវុធហត្ថ​ស្ទឹងត្រែង បានចុះ​បង្ក្រាប​បទល្មើស​ឈើ​ឆ្លង​ដែន កាលពីវេលាម៉ោង​១០និង​០០នាទី ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៦ នៅចំណុច បង្គោលព្រំដែនលេខ041 ស្ថិតក្នុងភូមិខាំភោគ ឃុំព្រែកមាស ស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង ។​
យោងតាមមន្ត្រីកងរាជ​អាវុធហត្ថបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ​បានឃាត់គោយន្តកន្ត្រៃចំនួន​២គ្រឿង ផ្ទុកឈើប្រណីតធ្នង់​ចំនួន ១៧ដុំ និង​ឃាត់ខ្លួន​ជនសង្ស័យ​​៥នាក់ ជាជនជាតិខ្មែរ។​
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យកម្លាំងអ.ហកំពុងធ្វើកំណត់ផ្ទេរប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង៕​

photo_2016-03-30_14-05-41