កណ្តាល៖ រសៀលថ្ងៃពុធ ៨កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង ទទួលផែនទំនាក់ទំនងសាធារណៈ តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំ នាយ នាយរងកងរាជ អាវុធហត្ថខេត្តកណ្តាល តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក សោម ដន មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលបានទទួលមរណៈភាព នៅថ្ងៃអង្គារ ៧កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៦០ឆ្នាំ ដោយជំរោគាពាធ ។ ក្នុងឱកាសនោះ លោកមេបញ្ជាការ បាននាំយកថវិកាមួយចំនួន ជូនដល់គ្រួសាសព ដែលស្ថិតនៅបន្ទាយសអង្គរក្ស ឃុំស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក សោម ដន
- Post author:Sery Vutha
- Post published:June 20, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / ចូលរួមពិធីផ្សេងៗ