ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការ កងរាអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយ នាយ នាយរងអាវុធហត្ថ និងពិសារបាយសាមគ្គី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ នាយរងសេនាធិការ លោកស្នងការ ស្នងការរង នាយកសាលា និងនាយការិយាល័យ ព្រមទាំងមេបញ្ជាការវរៈកងអន្តរាគមន៍ចល័ត និងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ កម្មវិធីសំណេះសំណាលប្រព្រឹត្តទៅនាព្រឹកថ្ងៃពុធ ៨កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅគេហដ្ឋានរបស់ លោកឧត្តមសេនីយ៍ឯក ហុង វិណុល ៕
ឧត្តមសេនីយ៍ឯក វង្ស ពិសេន អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងពិសារបាយសាមគ្គី
- Post author:Sery Vutha
- Post published:June 20, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ