You are currently viewing ជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួន

ជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួន

ព្រះវិហារ៖ នៅវេលាម៉ោង ៨ និង ៣០នាទីព្រឹកថ្ងៃពុធ ៨កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានធ្វើការបង្ក្រាបជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុក ឬជួញដូរ និងប្រីប្រាស់នូវសារធាតុញៀន ស្ថិតក្នុងភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ជនសង្ស័យមានឈ្មោះ យស់ ស៊ីវន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិគោកស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួមទាំងដកហូតបានវត្ថុតាងរួមមាន៖

១.ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក)ចំនួន ១០កញ្ចប់តូច ទម្ងន់ ២,៥៨ក្រាម

២.ម៉ូតូចំនួន ០១គ្រឿង

៣.លុយរៀលចំនួន ៣៧.០០០៛

៤.អត្តសញ្ញាណប័ណ្ណចំនួន ០២

៥.ទូរស័ព្ទចំនួន ០១គ្រឿង

៦.កាបូបដាក់លុយចំនួន ០១ ព្រមទាំងសម្ភារ:សម្រាប់ជក់ និងវេចខ្ចប់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តតាមនីតិវិធី។