តាកែវ៖ នៅវេលាម៉ោង ៨ និង ៣០នាទី ថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉េង ម៉ារ៉ាដា មេបញ្ជាកាមូលដ្ឋានកងរាជអាវុធហត្ថស្រុក និងដោយមានការសម្របសម្រួលនីតិវិធីដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាតំបូងខេត្ត កម្លាំងបានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀន នៅចំណុចភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ និងឃាត់ខ្លូនជនសង្ស័យម្នាក់ឈ្មោះ ប៉ែត ដាលីន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅកន្លែងកើតហេតុ រួមទាំងដកហូតបានវត្ថុតាង ម្សៅក្រាមសថ្លា (ម៉ាទឹកកក) ចំនួន ០៣កញ្ចប់តូច ទម្ងន់ ០,៥៥ក្រាម, ទូរស័ព្ទ ០១គ្រឿង និងម៉ូតូ ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ។