រតនគិរី៖ ថ្ងៃព្រហស្បតិ៍ ៩កើត ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី អញ្ជើញត្រួតពិនិត្យកម្លាំងកងអនុសេនាធំ ដែលមានចំនួន ៨០នាក់កំពុងធ្វើការហ្វឹកហ្វឺនអស់រយៈពេលចំនួន ៧សប្តាហ៍ លើមេរៀនទ្រឹស្តី ការងារជួយសង្គ្រោះបឋម និងរបៀបរក្សាសណ្តាប់ធ្នាបសន្តិសុខសង្គម់នៅលើទីលាន និងក្បួនយុទ្ធវិធីផ្សេងៗ ព្រមទាំងផ្សព្វផ្សាយដល់កម្លាំងកងអនុសេនាធំខ្វះជំហាន២បន្ថែមទៀតដែលមានចំនួន៧០នាក់ នៅក្នុងនោះដែរលោកឧត្តមសេនីយ៍ បានរំលឹកដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់ដែលកំពុងហ្វឹកហ្វឺនត្រូវខិតខំយកចិត្តទុក្ខដាក់ក្នុងការ គោរពវិន័យ ត្រូវចេះសាមគ្គីភាពគ្នា ជាពិសេសគោរពបទបញ្ជា ព្រមទាំងចេះថែរក្សានៅសម្ភារៈដូចជាឯកសណ្ឋាន អាវុធ គ្រាប់ ដែលថ្នាក់លើបានបំពាក់ជូន។
ឧត្តមសេនីយ៍ត្រី គឹម រស្មី អញ្ជើញត្រួតពិនិត្យកម្លាំងកងអនុសេនាធំ ដែលកំពុងធ្វើការហ្វឹកហ្វឺន
- Post author:Sery Vutha
- Post published:June 21, 2018
- Post category:កសាងធនធានមនុស្ស / កំណែទម្រង់