ស្ទឹងត្រែង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានរៀបចំធ្វើពិធីផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ១០៥៦ ស.ជ.ណ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានចែកឯកសណ្ឋានប្រយុទ្ធពណ៌ទឹកប៊ិចម្នាក់មួយកំប្លេរ និងអាវយឺតដៃខ្លីម្នាក់មួយ ដល់នាយទាហាន នាយទាហានរងគ្រប់គ្នា។