ឧត្តរមានជ័យ: ថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានទទួលអំណោយរបស់លោកជំទាវ ឧកញ៉ា បណ្ឌិត សៀង ចាន់ហេង នាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ តាមរយៈលោកវរសេនីយ៍ទោ សៀង សែហាក់ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ។ អំណោយទាំងនោះរួម មាន: ក្រម៉ាចំនួន ៣០០ ភួយចំនួន ២០០ ខ្នើយចំនួន ២០០ អាវយឺតកងរាជអាវុធហត្ថចំនួន ២០០ និងថវិកាចំនួន ៤លានរៀល។
ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពី សំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកផងដែរ។