ក្រចេះ៖ យោងផែនការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការត្រួតពិនិត្យចំនួនទ័ព-កូន នៅថ្ងៃទី២២ ខែខែមិថុនា ឆ្នាំ២០១៨ ក្រុមការងារត្រួតពិនិត្យចំនួនទ័ព-កូន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។ ការត្រួតពិនិត្យនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តក្រចេះ ធ្វើឡើងរយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ។
ចំពោះការងារស្វ័យត្រួតពិនិត្យនេះ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ គ្រប់រូបត្រូវភ្ជាប់នូវឯកសារចំនួន ០៣ ប្រភេទ រួមមាន ៖
១-អត្តសញ្ញាណប័ណ្ណយោធិន
២-អត្តសញ្ញាណប័ណ្ណស៊ីវិល
៣-ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស ឬសេចក្តីសម្រេចឋានន្តរសក្តិ និងមុខតំណែង ។