You are currently viewing ឃាត់ខ្លួនជនសង្ស័យ​ ២នាក់ពាក់ព័ន្ធថ្នាំញៀន​

ឃាត់ខ្លួនជនសង្ស័យ​ ២នាក់ពាក់ព័ន្ធថ្នាំញៀន​

អហ.ពោធិ៍សាត់៖ នៅវេលាម៉ង១៣និង៣០នាទី ថ្ងៃទី៣០.០៣.២០១៦ កំលាំង អ ហ ដឹកនាំដោយលោកវរសេនីយ៍ទោ ញឹម នី មេបញ្ជាការរង អហ ពោធិ៍សាត់បង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចស្ថានីប្រេងតេលា ភូមិ ពោធិ៍តាកួយ សង្កាត់លលកស ក្រុង ពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ នឿក ម៉ាប់ ភេទ ប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិ ធ្នោះតាចាប ឃុំ ស្នាមព្រះ ស្រុក បាកាន ខេត្ត ពោធិ៍សាត់ ចាប់យកវត្ថុតាង ម្សៅក្រាមពណ៌សថ្លា០១កញ្ចប់តូច ម៉ូតូ០១គ្រឿង ទូរសព្ទ័០១គ្រឿង ។​
ក្នុងថ្ងៃ​ជាមួយនឹងគ្នានោះដែរ ម៉ោង១៦និង០០ថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០១៦ ឃាត់ខ្លួនជនសង្ស័យ០១នាក់ភេទ ស្រី អាយុ៤១ឆ្នាំ រស់នៅភូមិ ពោធិ៍តាកួយ សង្កាត់ លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ចាប់យកវត្ថុតាងរួមមាន:
ម្សៅក្រាមពណ៌សថ្លា ០២កញ្ចប់តូច ម៉ូតូ ០១គ្រឿង ទូរសព្ទ័ដៃ០១គ្រឿង ដែកកេះ០១ ម៉ាស់០១ សម្ភារ:វត្ថុតាង រក្សាទុកនៅការិយាល័យបទល្មើសគ្រឿងញៀន ដើម្បីកសាងនីតិ វិធីបញ្ជូនសំណុំរឿងទៅតុលាការ៕​
12801573_570410469802758_1201758235440453373_n