You are currently viewing លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធអគារសិក្សា សាលាបឋមសិក្សា ហ៊ុ​ន សែន មុខដា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធអគារសិក្សា សាលាបឋមសិក្សា ហ៊ុ​ន សែន មុខដា

ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី​ក្រសួង ទំនាក់​ទំនងជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារសិក្សា សាលាបឋមសិក្សា ហ៊ុ​ន សែន មុខដា ស្ថិតនៅភូមិ ក្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្ដស្វា​យ​រៀង នាព្រឹកថ្ងៃពុធ ១១រោច ខែបឋមមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គបណ្ឌិត បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពី សំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលផងដែរ។ លោកជំទាវក៏បាន ថ្លែងអំណរគុណដល់ឯកឧ​ត្ត​ម សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ហើយក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ​លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងសប្បុរសជនជិតឆ្ងាយ ទាំងអស់បានរួមគ្នាក្នុង ការកសា​ងអគារសិក្សាសាលាបឋមសិក្សា ហ៊ុ​ន សែន មុខដា ១ខ្នង ដែលមាន ៥បន្ទប់ ចំណាយថវិកាអស់ ៥៦.២៧៥ដុល្លារ សហរដ្ឋអាមេរិក ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំនៅក្នុងខេត្តស្វាយរៀង ផងដែរ។

លោកជំទាវក៏បានអំពាវនាវឲ្យ ៖

១. មាតា បិតា អាណាព្យាបាលកុមារ ដែលគ្រប់អាយុចូល​សា​លា ត្រូ​វ​នាំកូនទៅចុះ ឈ្មោះចូលរៀនឲ្យបានគ្រប់ៗគ្នា ។

២. អាជ្ញាធរគ្រប់លំដាប់​ថ្នាក់ខិតខំថែមទៀត​ក្នុងការការ​ពារសន្ដិសុខ​សណ្ដាប់ធ្នាប់សង្គ​ម រ​បៀ​ប​រៀប​រយ​សាធារណៈ ភូមិ-ឃុំ មានសុវត្ថិភាព និងត្រូវតែប្រព្រឹត្តអំពើល្អ បម្រើសេ​វាសាធារណៈឱ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

៣.ត្រូវរួមគ្នាជ្រោងទង់សុខសន្តិភាព និងការអភិវឌ្ឍ និងរួមគ្នាថែរក្សា នូវសមិទ្ធផល នានារបស់រាជរដ្ឋាភិបាល។

៤. នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ត្រូវទៅបោះឆ្នោតឱ្យបានគ្រប់ៗ គ្នាកុំបីខាន។