You are currently viewing លោកវរសេនីយ៍ឯក ឡុង ចំរើន អញ្ជើញចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទ ដែលជួបគ្រោះថ្នាក់ចរាចរណ៍

លោកវរសេនីយ៍ឯក ឡុង ចំរើន អញ្ជើញចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទ ដែលជួបគ្រោះថ្នាក់ចរាចរណ៍

ស្វាយរៀង៖ លោកវរសេនីយ៍ឯក ឡុង ចំរើន នាយការិយាល័យ ការពារសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដំណាងឱ្យ លោកឧត្តមសនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋានបច្ចេកទេសសន្តិសុខ បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក លោកអនុសេនីយ៍ត្រី ម៉ី ភារុន ជំនួយការការិយាល័យការពារសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ព្រឹកថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨ ដែលជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាក់ដៃ និងកំពុងសម្រាកព្យាបាលនៅលំនៅឋាន ។ ក្នុងលោកវរសេនីយ៍ បានមានប្រសាសន៍ថា ដោយអនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យថ្នាក់ដឹកនាំអាវុធហត្ថគ្រប់រូបយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ ទាំងការស្លៀកពាក់ ស្នាក់នៅ ហូបចុក និងអំពីសុខទុក្ខមន្ត្រីក្រោមឱវាទ ជាក់ស្តែងនានេះលោកបានដឹកនាំនាយ នាយរងអាវុធហត្ថអញ្ជើញមកចុះមកដល់លំនៅឋាន និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោកឧត្តមសនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋានបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជូនពរឱ្យលោកអនុសេនីយ៍ ឆាប់ជាសះស្បើយ និងឆាប់បានចូលបម្រើការជូនអង្គភាពវិញ។

នៅក្នុងពេលចុះសួរសុខទុក្ខនោះផងដែរ លោកវរសេនីយ៍ឯក ក៏បានផ្តល់ជូននវថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួនផងដែរ។