សៀមរាប៖ ព្រឹកថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ថា ដាលុច មេបញ្ជាការរង និងជាប្រធានមន្ទីរយុត្តិធម៌ បានចុះជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋចំនួន ០១ខ្នងរបស់លោក ម៉ាន់ ហឿម ភេទប្រុស អាយុ ៥៤ឆ្នាំ (ពិការជើងទាំងពីរ) រស់នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានបណ្តោយ ០៧ × ០៦ ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ដោយក្នុងនោះបានជួយជាស័ង្កសីចំនួន ៤០សន្លឹក ឈើ និងបានបន្ថែមថវិកាចំនួន ១០០$ សំរាប់ទិញម្ហូបអាហារ ដល់បងប្អូនដែលបានមកជួយសាងសង់ផងដែរ។
