ស្ទឹងត្រែង៖ រសៀលថ្ងៃអាទិត្យ ១២កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យ ២១យោធភូមិភាគទី១ លោកវរសេនីយ៍ទោ អ៊ុន វណ្ណាន ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ តំណាង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធខេត្តស្ទឹងត្រែង បានដឹកនាំកម្លាំងចុះសួរសុខទុក្ខលោកអនុសេនីយ៍ត្រី ចេវ ចំរើន ជំនួយការការិយាល័យបទល្មើសយោធាមន្ទីរយុត្តិធម៌ ដែលបានវះកាត់ពោះវៀនដុះខ្នែងថ្ងៃទី២៤ ខែមិថុនានេះ និងបានជួយឧបត្ថម្ភថវិកាចំនួន ៣០០.០០០រៀល សម្រាប់ព្យាបាលជំងឺផងដែរ ។
តំណាងលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ចេវ ចំរើន ដែលបានវះកាត់ពោះវៀនដុះខ្នែង
- Post author:Sery Vutha
- Post published:June 25, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ