ស្វាយរៀង៖ នៅវេលាម៉ោង ១១ និង៣០ នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ក្រោមបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី
មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងមន្ទីរយុត្តិធម៌ និងកម្លាំងមន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះប្រតិបត្តិការបង្រ្កាបករណីឆបោកដែលជនសង្ស័យ Hack Account facebook អ្នកដទៃដើម្បីឆាតខ្ចីលុយ (តាមហ្វេសប៊ុក) នៅចំណុចភូមិ គោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជន សង្ស័យម្នាក់ឈ្មោះ រុន ណាលិ ភេទប្រុស អាយុ២៥ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដូនស ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។ ចាប់យកវត្ថុតាងរួមមានទូរស័ព្ទដៃចំនួន ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងបន្តនីតិវិធី ។