You are currently viewing ជនជាតិវៀតណាម កាន់កាប់អាវុធខុសច្បាប់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តស្វាយរៀងបង្ក្រាប

ជនជាតិវៀតណាម កាន់កាប់អាវុធខុសច្បាប់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តស្វាយរៀងបង្ក្រាប

ស្វាយរៀង៖ នៅវេលាម៉ោង ១៤ និង១០ នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ក្រោមបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងមន្ទីរយុត្តិធម៌ និងកម្លាំងមន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះប្រតិបត្តិការបង្រ្កាបករណីកាន់កាប់ ឬដឹកជញ្ជូន អាវុធដោយគ្មានច្បាប់អនុញ្ញាត នៅចំណុចភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ទ្រឿង មិញផុង ភេទប្រុស អាយុ ២១ ឆ្នាំជនជាតិវៀតណាម មុខរបរកម្មករសំណង់ មានទីលំនៅភូមិ៥ សង្កាត់តឹងហៀប ក្រុងធូយូវ ខេត្តប៊ិនយឿន ប្រទេសវៀតណាម។

ចាប់យកវត្ថុតាងរួមមាន ៖

– អាវុធចំនួន ០១ ដើម ម៉ាក AK47 លេខ ០៧០៧

– បង់ចំនួន ០២

– គ្រាប់ចំនួន ៥៦  គ្រាប់។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងរក្សាទុកនៅមន្ទីរយុត្តិធម៌ ដើម្បីអនុវត្តនីតិវិធីបន្ត ។