You are currently viewing ពិធីបើកវគ្គបំប៉នស្តាប់ចម្លើយ អនីតិជនរងគ្រោះក្នុងអំពើ រំលោភបំពានលើផ្លូវភេទ

ពិធីបើកវគ្គបំប៉នស្តាប់ចម្លើយ អនីតិជនរងគ្រោះក្នុងអំពើ រំលោភបំពានលើផ្លូវភេទ

បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានបើកវគ្គបំប៉នស្តាប់ចម្លើយ អនីតិជនរងគ្រោះក្នុងអំពើ រំលោភបំពានលើផ្លូវភេទ ចាប់ពីថ្ងៃទី២៥ ដល់ ២៩ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការង កងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងថ្នាក់ដឹកនាំក្នុងខេត្តបាត់ដំបង។ សមាជិកចូលរួមក្នុងពិធីបើកចំនួន ១២៦នាក់ ក្នុងនោះសិក្ខាកាមមានចំនួន ៥០នាក់ មកពីខេត្តប៉ៃលិន ០៥នាក់ខេត្តបន្ទាយមានជ័យ ០៥នាក់ខេត្តពោធិសាត់ ០៥នាក់ខេត្តកំពង់ឆ្នាំង ០៥នាក់រាជធានីភ្នំពេញ ០៦នាក់ និងខេត្តបាត់ដំបង២៤នាក់។