កណ្តាល៖ នៅវេលាម៉ោង១០ និង៤០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង ដឹកនាំដោយលោកមេបញ្ជាការរងស្រុក បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនិងការណីប្រើប្រាស់ដោយខុសច្បាប់នូវឯកសណ្ឋានជាអាទ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងយោធា ឬកងរាជអាវុធហត្ថ ជនសង្ស័យមានឈ្មោះ សំ ពិសិដ្ឋ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិព្រែកហូកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សម្ភារៈដកហូតរួមមាន៖
១-ឯកសណ្ឋានប្រត្តិបត្តការអាវុធហត្ថចំនួន ០១កំប្លេ
២-អាវយឺតឡូហ្គោ អហ ចំនួន ០១អាវ និងឡូហ្គោ អហ ក្រណាត់ចំនួន០១
៣-រូបថតឯកសណ្ឋានប្រត្តិបត្តការ អហ ចំនួន ០២សន្លឹក
៤-រូបថតស៊ីវិល ចំនួន ០២សន្លឹក
៥-មួកប៉ារ៉េខៀវ ចំនួន ០១
៦-ខ្សែក្រវ៉ាតសាន់តារ៉ុង ចំនួន០១
៧-ស្បែកជើងកវែង ចំនួន១គូរ
៨-ស្រោមទូរស័ព្ទចំនួន១
៩-អាយកូមចំនួន០១
១០-ខ្នោះដៃមួយគូរ
១១-ខ្សែក្រវ៉ាត់ទាហាន ចំនួន០១
១២-ទូរស័ព្ទចំនួន ០១គ្រឿង
១៣-ម៉ូតូចំនួន ០១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានជំនាញមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការយោធា។