ព្រៃវែង៖ ក្រោមបញ្ជាផ្ទាល់លោកឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីលោក មាស សុភក្តិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង ១៤និង ៣០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិឧត្តម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចិច សុកខៃ ហៅឆៃ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត ភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាងខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ផ្ទះជួលនៅចំណុចភូមិឧត្ដម ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។ វត្ថុតាងដកហូតរួមមានម្សៅក្រាមពណ៌ សចំនួន០៣ កញ្ចប់តូចទម្ងន់ ០,៩១ ក្រាម, ទូរស័ព្ទចំនួន ០៣គ្រឿង និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ។