កែប៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប បានរៀបចំពិធីចែកមុងជ្រលក់ថ្នាំដែលជាអំណោយរបស់អង្គការសហប្រជាជាតិ តាមរយៈក្រសួងការពារជាតិ ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក ព្រាប ឡាច មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ជូនដល់នាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានខេត្តជាច្រើនរូប ដោយក្នុងម្នាក់ទទួលបានមុងមួយពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃអង្គារ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៨ ។ ដោយឡែកកំលាំងហ្វឹកហ្វឺនត្រៀមអន្តរាគមន៍ ការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់នៅពេលយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោត បានបន្ថែមនូវមុង និងអង្រឹងម្នាក់មួយទៀត។
លោកវរសេនីយ៍ឯក ព្រាប ឡាច ចែកមុងជ្រលក់ថ្នាំ ជូននាយ/ នាយទាហានរងចំណុះបញ្ជាការដ្ឋានខេត្ត
- Post author:Sery Vutha
- Post published:June 26, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ