ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ១៤កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅសាលប្រតិបត្តិការអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំដាក់ផែនការរៀបចំការប្រកួតកីឡាបាល់ទាត់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ទិវាបង្កើតកងរាជអាវុធហត្ថ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងទទួលបន្ទុកការងារព័ត៌មានសន្តិសុខ និងស្រាវជ្រាបង្ក្រាបបទល្មើសកងរាអាវុធហត្ថលើផ្ទៃប្រទេស ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍នាយរងសេនាធិការ, នាយករងសាលា, នាយការិយាល័យ, មេបញ្ជាការរងតាមបណ្តារាជធានី ខេត្តព្រមទាំងមេបញ្ចាការវរអន្តរាគមន៍ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕
ឧត្តមសេនីយ៍ឯក ហុង វិណុល អធិបតីភាពក្នុងពិធីប្រជុំដាក់ផែនការរៀបចំការប្រកួតកីឡាបាល់ទាត់ អបអរសាទរខួបអនុស្សាវរីយលើកទី២៥ ទិវាបង្កើតកងរាជអាវុធហត្ថ
- Post author:Sery Vutha
- Post published:June 26, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ