កណ្តាល៖ នៅវេលាម៉ោង ១៩:៤៥នាទី ថ្ងៃអាទិត្យ ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៥១ ភូមិថ្នល់ទទឹង ឃុំតំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួលដឹកនាំដោយ លោកវរសេនីយ៍ត្រី ស៊ូ វ៉ាន់ ធឿន មេបញ្ជាការស្រុក សហការជាមួយលោក ប៊ូ ចេងងួន នាយរងសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួល។ឃាត់រថយន្ត០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌សរ ស្លាកលេខ ភ្នំពេញ២T.០៥៧៤
១.អ្នកបើកបរឈ្មោះ ណុប ដា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរបើកបរ និងជាម្ចាស់ឈើ។
២.ព្រូឡានឈ្មោះ សុខ ចិន ភេទប្រុស អាយុ ១៩ឆ្នាំ អ្នកទាំងពីរមានទីលំនៅ ភូមិតំណាក់ឈើក្រំ ឃុំស្នាយអញ្ចឹក ស្រុកជំគិរី ខេត្តកំពត។ ដឹកឈើពីខេត្តពោធិ៍សាត់ ឆ្ពោះទៅខេត្តកំពត លទ្ធផលវ៉ាសវែង ឈើអា ប្រភេទលេខ២(ផ្តៀក)ចំនួន ១.៣១៦ម៉ែត្រគូប។
បច្ចុប្បន្ន អ្នកបើកបរ និងព្រូឡានរួមទាំងរថយន្ដដឹកឈើ បញ្ចូនទៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងបន្តនីតិវិធី ។