បន្ទាយមានជ័យ៖ នៅវេលាម៉ោង២៣ និង ០០នាទីថ្ងៃអាទិត្យ ១២កើត ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះបង្រ្កាបករណីប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ នៅចំណុចផ្សាររាត្រី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយពីបានទទួលព័ត៌មានស្តីពីករណីខាងលើ និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះបង្រ្កាបភ្លាមៗ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់:
១-ឈ្មោះ ចាន់ ចាវ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
២-ឈ្មោះ តៅ សុវណ្ណ (ហៅ ប៉ិ) ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
៣-ឈ្មោះ ឡយ តារា (ហៅ ហ៊ា) ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរ ជាងឈើ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
៤-ឈ្មោះ សែន សានិត(ហៅ សាន់) ភេទ ប្រុស អាយុ ១៤ឆ្នាំ មុខរបរ(គ្មាន) បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដកហូតវត្ថុតាងរួមមាន: គ្រឿងញៀនមេតាំហ្វេតាមីនទឹកកក ចំនួន ០២កូនថង់ ស្មើ ០,៦២ក្រាម និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារគ្រឿងញៀន បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក បញ្ជាក់ថា ៖ តាមចម្លើយសារភាព និងតាមការធ្វើតេស្តទឹកនោមទៅលើជនសង្ស័យ អាចបង្ហាញបានថា ៖ ជនសង្ស័យខាងលើ បានប្រើប្រាស់សារធាតុញៀនពិតប្រាកដមែន។
ក្រោយការឃាត់ខ្លួន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។