You are currently viewing ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន ផ្សព្វផ្សាយផែនការ ការពារសន្តិសុខសណ្ដាប់ធ្នាប់ តាមមណ្ឌល ការិយាល័យបោះឆ្នោត

ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន ផ្សព្វផ្សាយផែនការ ការពារសន្តិសុខសណ្ដាប់ធ្នាប់ តាមមណ្ឌល ការិយាល័យបោះឆ្នោត

ពោធិ៍សាត់៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខសណ្ដាប់ធ្នាប់ តាមមណ្ឌល ការិយាល័យបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នាពេលខាងមុខ ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ព្រឹកថ្ងៃពុធ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន/ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជារងក្រុង/ស្រុក និងស្នាក់ការសន្តិសុខទាំង៣។