រតនគិរី៖ ព្រឹកថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី នេត សំអូន នាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលលោកទើប និងមកពិនិត្យព្យាបាលជម្ងឺនៅមន្ទីរពេទ្យខេត្តយ៉ាឡាយ នៃប្រទេសវៀតណាម ។ បច្ចុប្បន្នលោកវរសេនីយ៍ត្រីកំពុងបន្តការពិនិត្យ និងព្យាបាលជម្ងឺនៅលំនៅឋានស្ថិតក្នុងភូមិ ភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ក្នុងពេលសាកសួរសុខទុក្ខនោះផងដែរ លោកឧត្តមសេនីយ៍ត្រី បាននាំយកថវិកាចំនួន ៣.២១៥.០០០៛ ដែលបានមកពីការចូលរួមពីនាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប្រគល់ជូនប្រគល់ជូនផងដែរ។
