You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន រៀបចំការងារស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន រៀបចំការងារស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន

ប៉ៃលិន៖ យោងតាមផែនការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ដីពីការត្រួតពិនិត្យចំនួនទ័ព-កូន ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ក្រុមការងារខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ី វុទ្ធារ៉ា មេបញ្ជាការរង ទទួលការងារកសាងកម្លាំង តំណាងលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការខេត្ត បានរៀបចំការងារស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន រយៈពេល ០២ថ្ងៃ គឺនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ត្រួតពិនិត្យកម្លាំងតាមមន្ទីរ ការិយាល័យ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ត្រួតពិនិត្យកម្លាំងតាមមូលដ្ឋានក្រុង/ស្រុក និងស្នាក់ការសន្តិសុខ។

ចំពោះការងារស្វ័យត្រួតពិនិត្យនេះ ត្រូវភ្ជាប់នូវឯកសារដូចខាងក្រោមៈ

– អត្តសញ្ញាណប័ណ្ណយោធា

– អត្តសញ្ញាណប័ណ្ណស៊ីវិល

– ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាសសេចក្ដីសម្រេចឋានន្តរសក្កិ និងមុខតំណែង

– សៀវភៅគ្រួសារ រឺ ស្នាក់នៅ

– សំបុត្រកំណើត

– សំបុត្រអាពាហ៍អាពិពាហ៍។