កែប៖ ដោយមានការយកចិត្តទុកដាក់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃព្រហស្បតិ៍ ០១រោច ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយលោកស្រី នាយចំណង ជុំ ចន្រ្ទា ជំនួយការមន្ទីរយុត្តិធម៌ ដែលបានសម្រាលកូន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។ ក្នុងឱកាសនោះ លោកមេបញ្ជាការ មានប្រសាសន៍ណែនាំឱ្យលោកស្រី នាយអាវុធហត្ថខិតខំថែរក្សាសុខភាពខ្លួន និងសុខភាពកូន ។
ក្នុងពេលសាកសួរសុខទុក្ខនោះដែរលោកមេបញ្ជាការ បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់លោកស្រីនាយអាវុធហត្ថផងដែរ។