You are currently viewing ការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងាជំនាញហិរញ្ញវត្ថុទូទាំង ២៥រាជធានី-ខេត្ត

ការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងាជំនាញហិរញ្ញវត្ថុទូទាំង ២៥រាជធានី-ខេត្ត

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាធ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្តប្រចាំខែមិថុនា និងទិសដៅខែកក្កដា ឆ្នាំ២០១៨។ ក្រោមអធិបតីវរសេនីយ៍ឯក ជីវ សាន នាយរងការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីនាយ នាយរងការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយការិយាល័យហិរញ្ញវត្ថុតាមបណ្តារាជធានី ខេត្តព្រមទាំងនាយ នាយរងអាវុធហត្ថជាច្រើនរូបទៀត។ លោកវរសេនីយ៍ឯក ជីវ សាន បានធ្វើការបូកសរុបការងារ និងផ្តាំផ្ញើដល់ជំនាញហិរញ្ញវត្ថុតាមបណ្តារាជធានី-ខេត្ត ទាំងអស់ត្រូវបើកចែកបា្រក់បៀវត្សឱ្យដល់ដៃនាយ និងពលអាវុធហត្ថ ហាមដាច់ខាតមិនឱ្យបើកជាកញ្ចប់ហើយត្រូវឱ្យនាយ នាយរងនិងពលអាវុធហត្ថចុះហត្ថលេខាលើតារាងបែងចែក មិនអនុញ្ញាតឱ្យកាត់ប្រាក់បៀវត្សទោះបីនៅក្នុងប្រការណាកដោយ៕