You are currently viewing ឧត្តមសេនីយ៍ត្រី កង សៅគុណ បើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី កង សៅគុណ បើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ

ព្រះវិហារ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ នាព្រឹកថ្ងៃសុក្រ

២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ បានប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែមិថុនា និងទិសដៅការងារខែកក្កដា ឆ្នាំ២០១៨ និងផ្សព្វផ្សាយអំពីផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ក្នុងដំណើរការបោះឆ្នោតនាពេលខាងមុខ និងផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការប្រើប្រាស់ឯកសណ្ឋានលេខ៥ ប្រយុទ្ធពណ៌ខៀវ(ទឹកប៊ិចចាស់)។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការតាមបណ្តាមូលដ្ឋាន ក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ជាច្រើនរូបទៀត។