You are currently viewing កងរាជអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

កងរាជអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

រតនគិរី៖ លោកវរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថខេត្តរតនគិរី សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្ថាប័នពាក់ព័ន្ធ ចុះបង្ក្រាបបទល្មើសព្រៃឈើ ក្នុងដែនជំរកសត្វព្រៃ ស្រុកលំផាត់ ស្ថិតក្នុងភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៨ ដោយរឹបអូសបានឈើប្រភេទគគីរចំនួន ៤១កំណាត់ ឈើស្រឡៅចំនួន ០៥កំណាត់ ឈើឈ្លិចចំនួន ០៧កំណាត់ ឈើសុក្រំចំនួន ១៥កំណាត់ សរុប ៦៨កំណាត់។ បច្ចុប្បន្ន វត្ថុតាង ប្រគល់ជូនមន្រ្តីការពារអភិរក្សធម្មជាតិក្រសួងបរិស្ថាន ដែលមានស្នាក់ការកាតឿងភូមិសាយ៉ស ឃុំកាឡៃ ស្រុកលំផាត់ ខេត្តរតនគិរី ដើម្បីចាត់វិធានការវាស់វែង ។