កំពង់ស្ពឺ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងចែកឯកសណ្ឋានប្រយុទ្ធលេខ៥ ជូនដល់នាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នាព្រឹកថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ ជំនួយការ កងអនុសេនាធំថ្មើរជើង ត្រៀមអន្តរាគមន៍ និងកម្លាំងត្រៀមអន្តរាគមន៍ជំហាន២ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុក ស្នាក់ការសន្តិសុខ ។
លោកឧត្តមសេនីយ៍មេបញ្ជាការបានមាន ប្រសាសន៍ទៅថានាយ នាយរងអាវុធហត្ថ ត្រូវខិតខំប្រឹងប្រែង យកចិត្តទុកដាក់ បំពេញភារកិច្ច ជូនអង្គភាព និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ការពារសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន ដើម្បីពង្រឹងគោលនយោបាយភូមិ/ឃុំមានសុវត្តិភាពរបស់រាជរដ្ឋាភិបាល។
មេបញ្ជាការបានបន្តថា ថ្ងៃនេះអង្គភាពបាននាំសម្ភារៈ បរិក្ខាយោធាយកមកចែកជូនរួមមាន៖ ឯកសណ្ឋានប្រយុទ្ធលេខ៥ ចំនួន២០០កំប្លេ, ខ្សែសាន់តារ៉ុងចំនួន ២០០ខ្សែ, មួកពណ៌ទឹកប៊ិចចំនួន ២០០ និងអាវ យឺតត្រេអ៊ីចំនួន២០០អាវ ។ ហើយសម្ភារៈបរិក្ខាទាំងអស់នេះអង្គភាពកងរាជអាវុធហត្ថខេត្តទទួលបានមកពី ការឧបត្ថម្ភគាំទ្រពីសំណាកសប្បុរសជននានាក្នុងខេត្តដើម្បីបើកចែកជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត នាពេលព្រឹកនេះ ។