ព្រៃវែង៖ នៅវេលាម៉ោង ១៦ និង៣០ នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ក្រោមបញ្ជាផ្ទាល់របស់ លោកឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែងនិងមានការសម្របសម្រួលពីលោក មាស សុភក្តិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត សហការជាមួយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះស្ដេច ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ ចុះបង្ក្រាបករណីចែកចាយគ្រឿងញៀននៅចំណុចភូមិក្រសាំងទង ឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់
១.ឈ្មោះ ហ៊ាប វ៉ន ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិទឹកវិល ឃុំកំពង់ប្រាសាទស្រុកពាមជរ ខេត្តព្រៃវែង ។
២.ឈ្មោះ វ៉ាង រ៉ែ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឥដ្ឋ ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង
និងបានចាប់យកវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សចំនួន ០២កញ្ចប់តូច ទម្ងន់ ០,១៥ ក្រាមទាំងសំបកថង់
-ទូរសព្ទ័ ០១គ្រឿង.
ក្រោយពីធ្វើការស្តាប់ចម្លើយជនសង្ស័យ កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ រស់ ឃៀង ភេទប្រុស អាយុ ២២ឆ្នាំ (ដែលជាម្ចាស់ថ្នាំញៀន) នៅចំណុចភូមិឧកញ្ញ៉ាឯម ឃុំអង្គរាជ្យ ស្រុកព្រះស្តេចខេត្តព្រៃវែង និងចាប់យកវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សចំនួន ០៤កញ្ចប់ ទម្ងន់០,៧៤ ក្រាមទាំងសំបកថង់
-ទូរស័ព្ទ០១គ្រឿង
ក្រោយពីធ្វើការស្តាប់ចម្លើយជនសង្ស័យឈ្មោះ រស់ ឃៀង រួចនៅវេលាម៉ោង ២១និង ០០នាទី កម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះឡេ អាន់ (ហៅ ម៉ាប់) ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀត ណាម នៅចំណុចភូមិ០២ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង និងដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សចំនួន ០៤កញ្ចប់ ទម្ងន់ ៤,០៨ក្រាមទាំងសំបកថង់
-ទូរស័ព្ទចំនួន ០១គ្រឿង
ឥម៉ូតូ០១គ្រឿង
ក្រោយពីធ្វើការស្តាប់ចម្លើយជនសង្ស័យឈ្មោះ ឡេ អាន់ ហៅម៉ាប់ ក្រោមបញ្ជាផ្ទាល់របស់លោកឧត្ដមសេនីយ៏ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលនៅវេលាម៉ោង ១១.០០នាទី កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកលើកដែក ខេត្តកណ្តាល ចុះឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់បន្ថែមទៀតនៅចំណុចផ្ទះសំណាក់វិសាលរង្សី ក្នុងបន្ទប់លេខ១១ ម្ចាស់ឈ្មោះ ជា ចំរើន ភេទប្រុស អាយុ៤៦ ជនជាតិ ខ្មែរស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ជនសង្ស័យរួមមាន៖
១.ឈ្មោះ ឡេ កុងចិន ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់អាវភ្លៀង មានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។
២.ឈ្មោះ ឡាំ មិនង៉ុក ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់អាវភ្លៀង មានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។
៣.ឈ្មោះ ហ្វុង ធីលើយ ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរនារីខារ៉ាអូខេ មានទីលំនៅភូមិ០៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ហើយធ្វើការឆែកឆេរ រកឃើញវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សចំនួន ១៩កញ្ចប់ (០៥កញ្ចប់ធំ ១៤កញ្ចប់តូច) ទម្ងន់ ១៧,៦៩ ក្រាមទាំងសំបកថង់
-ម៉ូតូចំនួន ០១គ្រឿង ម៉ា
-ទូរស័ពដៃចំនួន ០៣គ្រឿង
-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
+បន្ទាប់នៅវេលាម៉ោង ១៣ និង៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងបន្តរធ្វើការឆែកឆេរផ្ទះរបស់ឈ្មោះ ឡេ កុងចិន ដែលស្ថិតចំនុចមាត់ទន្លេ ក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។
-ឆែកឆេររកឃើញនិងដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សចំនួន ០២កញ្ចប់ធំ ទម្ងន់ ២៦,៦១ ក្រាមទាំងសំបកថង់
-ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន ០២គ្រឿង
-ថង់សំរាប់ចែកថ្នាំញៀនចំនួន ១៨ដុំ និងសំភារៈសំរាប់ជក់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ ខេត្តព្រៃវែង កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី។