You are currently viewing ពលរដ្ឋមានជីវភាពខ្វះខាត ទទួលអំណោយ ពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចុងកាល់

ពលរដ្ឋមានជីវភាពខ្វះខាត ទទួលអំណោយ ពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចុងកាល់

ឧត្តរមានជ័យ៖ ដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពីលោកឧត្តសេនីយ៍ត្រី ពុទ្ធ សារ៉ាន

មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដែលតែងតែជំរុញឱ្យមន្ត្រីក្រោមឱវាទត្រូវយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះផ្សេងៗ និងមានជីវភាពខ្វះខាត ត្រូវជួយសង្រ្គោះឱ្យអស់ពីសមត្ថភាព ទាំងកំលាំងកាយចិត្ត នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចុងកាល់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឌុច គឹមសេង មេបញ្ជាការស្រុក បាននាំយកគ្រឿងឧបភោគ បរិភោគ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងមានជម្ងឺប្រចាំកាយ ០១គ្រួសារ ឈ្មោះ សុង រ៉េត ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរកសិករ ដែលស្ថិតនៅភូមិករ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។

គ្រឿងឧបភោគ បរិភោគរួមមាន៖ អង្ករ ៥០គីឡូក្រាម ទឹកផ្លែឈើ ០១កេស ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ ០១យួរ អំបិល ០១គីឡូក្រាម ប៊ីចេង ០១គីឡូក្រាម ស្ករស ០១គីឡូក្រាម ខ្ទឹមស ០១គីឡូក្រាម និងថវិកាចំនួន ២០០.០០០៛។