ស្ទឹងត្រែង៖ រសៀលថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ លោកវរសនីយ៍ត្រី សេង សំអាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថាទ្បាបរិវ៉ាត់ ខេត្តស្ទឹងត្រែង តំណាងអោយលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បាននាំយកអំណោយទៅប្រគល់ជូន ក្មេងកំព្រាចំនួន ០៣នាក់ ដែលឪពុកបានស្លាប់ ចំណែកម្តាយរត់ចោល រស់នៅតេបីនាក់បងប្អូន ដែលសព្វថ្ងៃរស់នៅភូមិវាលដេញ ឃុំអន្លុងជ្រៃ ស្រុកថាទ្បាបរិវ៉ាត់ខេត្តស្ទឹងត្រែង ។ អំណោយរួមមានមី ០១ កេះ, ត្រីខ ០១យួរ, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, មុង ០១, ប៊ីចេង ០១គីទ្បូក្រាម, ខ្ទឹមស ០១គីទ្បូ, អំបិល ១០គីទ្បូ, ខ្លាញ់ ០១ដប, ខោអាវថ្មី ០៤ កំប្លេរ, អង្ករ ៥០ គីទ្បូ, នំ ០១ថង់ និងថវិកាចំនួន ១៥០.០០០រៀលផងដែរ។
ក្មេងកំព្រាបីនាក់បងប្អូន បានទទួលអំណោយពី លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី
- Post author:Sery Vutha
- Post published:June 30, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / ចូលរួមការងារសង្គម