You are currently viewing តំណាង លោកឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទ ដែលទើបសម្រាលកូននៅមន្ទីរពេទ្យ

តំណាង លោកឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទ ដែលទើបសម្រាលកូននៅមន្ទីរពេទ្យ

កំពង់ស្ពឺ៖ ព្រឹកថ្ងៃសៅរ៍ ៣រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្រុមការងារនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សោម សាម៉ុន មេបញ្ជាការរង តំណាង លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខលោកស្រីនាយចំណង់ សុន ច័ន្ទថារី ជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យក្រោយសម្រាលកូនរួច និងនាំយកថវិកាចំនួន ១,០០០,០០០៛ រួមទាំងផ្លែឈើមួយកន្រ្តកជូនលោកស្រីផងដែរ ។