កំពត៖ កម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង និងជាប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកំពត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញឿន នៅចំណុចភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត នៅវេលាម៉ោង ២១ និង ៣៩នាទីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ឈ្មោះ គង់ រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត និងម្នាក់ទៀតឈ្មោះ ឆេង ប៊ុនឆាយ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន រស់នៅភូមិ សុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុង/ ខេត្តកំពត និងដកហូតវត្ថុតាងគ្រឿងញៀនម៉ាទឹកកកចំនួន ០៤កញ្ចប់តូច មានទម្ងន់ ១,០៥ក្រាម (ថ្លឹងទាំងសំបកថង់) និងម៉ូតូម៉ាក msxពណ៌ខ្មៅ គ្មានស្លាកលេខចំនួន ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានមន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្ត កំពុងបន្តតាមនីតិវិធី។