កណ្តាល៖ នៅវេលាម៉ោង ១៨ និង ៣០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង ដឹកនាំដោយលោកមេបញ្ជាការស្រុក បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដោយឃាត់ខ្លួនជនសង្ស័យ០២ នាក់៖
១-ឈ្មោះ សែត សុឆុន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
២-ឈ្មោះ អឿន សំអុល ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមមាន៖
-ថ្នាំញៀន(ម៉ាទឹកកក) ១០ កញ្ចប់តូច
-ម៉ូតូចំនួន ០១គ្រឿង
-កង់ចំនួន ០១គ្រឿង
-ទូរស័ព្ទចំនួន ០១គ្រឿង
-ប្រាក់រៀលចំនួន ២២.០០០រៀល ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។