កោះកុង ៖ វេលាម៉ោង០៣ និង ២៥នាទីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុកខេរមភូមិន្ទ ដឹកនាំដោយលោកអនុសនីយ៍ឯក កាយ ប៊ុន្នី មមេបញ្ចាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចបន្ទប់ជួលភូមិ៤សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖
១.ឈ្មោះ មីន កើត ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅកើតហេតុខាងលើ។
២.ឈ្មោះ ហឿន ស្រីលាភ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
កម្លាំងបានដកហូតវត្ថុតាងរួមមានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០២កញ្ចប់តូច, ទូរស័ព្ទចំនួន ០២ និងឧបករណ៍សំរាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បន្ទាប់មកនៅវេលាម៉ោង ០៤ និង១០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុកបានបង្រ្កាបករណីជួញដូរនូវសាធាតុញៀន និងរក្សាទុកនិងប្រើប្រាស់ខុសច្បាប់ នៅចំនុចភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ១ករណីទៀតដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ៊ឹម សុផល ភេទប្រុសអាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅកើតហេតុខាងលើ និងបានដកហូតវត្ថុតាងថ្នាំញៀនម៉ាទឹកកកចំនួន ០២កញ្ចប់តូច ទូរស័ព្ទចំនួន ០១គ្រឿង និងឧបករណ៍សំរាប់ជក់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពុងបន្តនីតិវិធី ។