You are currently viewing ពិធីសំណេះសំណាល និងបើកប្រាក់គោលនយោបាយជូនយោធិនពលីនៃកងរាជអាវុធហត្ថ

ពិធីសំណេះសំណាល និងបើកប្រាក់គោលនយោបាយជូនយោធិនពលីនៃកងរាជអាវុធហត្ថ

ភ្នំពេញ៖ ព្រឹកថ្ងៃអាទិត្យ ៤រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ញៃទី០១ ខែកក្កដា ឆ្នាំ២០១៨ នៅអគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ បានរៀបចំពិធីសំណះសំណាល និងបើកប្រាក់គោលនយោបាយជូនគ្រួសារយោធិនពលី និងកងរាជអាវុធហត្ថពលីសរុបចំនួន ១៨នាក់នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ៨នាក់ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តចំនួន ១០នាក់។ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋាន យោធសេវាក្រសួងការពារជាតិ ជាអនុគណៈកម្មការបើកប្រាក់គោលនយោបាយ និងឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីឧត្តមសេនីយ៍ វរសេនីយ៍ តំណាងអគ្គបញ្ជាការ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ចព្រមទាំងនាយ នាយរងហិរញ្ញវត្ថុកងយោធពលខេមរភូមិន្ទដែលមានការពាក់ពន្ធជាច្រើនរូបទៀត៕