You are currently viewing លោកឧត្តមសេនីយ៍ឯក ហុង វិណុល អញ្ជើញបើកការប្រកួតកីឡាបាល់ទាត់ ដើម្បីអបអរសាទរខួបលើកទី២៥ ទិវាបង្កើតកងរាជអាវុហត្ថ

លោកឧត្តមសេនីយ៍ឯក ហុង វិណុល អញ្ជើញបើកការប្រកួតកីឡាបាល់ទាត់ ដើម្បីអបអរសាទរខួបលើកទី២៥ ទិវាបង្កើតកងរាជអាវុហត្ថ

តាកែវ៖ នៅព្រឹកថ្ងៃច័ន្ទ ៥រោច បឋមាសាធ ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ នៅសាលាកីឡាបាល់ទាត់ជាតិ ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ បានបើកការប្រកួតកីឡាបាល់ទាត់ ដើម្បីអបអរសាទរខួបលើកទី២៥ ទិវាបង្កើតកងរាជអាវុហត្ថ (១៤ កក្កដា ១៩៩៣-១៤​ កក្កដា ២០១៨) ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។