ប៉ៃលិន៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ព្រឹកថ្ងៃសៅរ៍ ០៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ បានរៀបចំពិធីជួបសំណេះសំណាលជាមួយនាយ នាយរង និងគ្រួសារ កូនកងរាជអាវុធហត្ថខេត្តប៉ៃលិន ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការខេត្តប៉ៃលិន។
ក្នុងពិធីនោះ ក៏មានការចែកអំណោយជាសម្ភារៈមួយចំនួនដល់នាយ នាយរង និងគ្រួសារ-កូនកងរាជអាវុធហត្ថខេត្តចំនួន ៤០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានកាបូបចំនួន ០២, ក្រម៉ា ០១ និងសារ៉ុង ០១ផងដែរ។