សៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨ មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក ញឹម សីលា មេបញ្ជាការរង ទទួលការងារកសាងកម្លាំង បានអញ្ជើញចុះសួរសុខទុក្ខលោកអនុសេនីយ៍ទោ ទួន ភិលាភ នាយការិយាល័យប្រតិបត្តិការ សេនាធិការដ្ឋាន ដែលបានរងរបួសបាក់ឆ្អឹងដងកាំបិតក្នុងពេលហ្វឹកហាត់កីឡាបាល់ទាត់ ដើម្បីត្រៀមចូលរួមប្រកួតអបអរសាទខួបលើកទី២៥ ទិវាកំណើតកងរាជអាវុធហត្ថ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាល វ៉េង វុឌ្ឍី ក្នុងភូមិតាភុល សង្កាត់ស្លក្រាមក្រុងសៀមរាប។ ក្នុងនោះលោកវរសេនីយ៍ឯក ញឹម សីលា បានឧបត្ថម្ភថវិកាចំនួន៤០០.០០០ រៀល សម្រាប់រួមចំណែកលើការចំណាយក្នុងការព្យាបាលរបួសរបស់លោកអនុសេនីយ៍ទោ ទួន ភិលាភ ផងដែរ។
លោកវរសេនីយ៍ឯក ញឹម សីលា អញ្ជើញចុះសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទដែលមានរបួស
- Post author:Sery Vutha
- Post published:July 2, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ