You are currently viewing ឧត្តមសេនីយ៍ត្រី ខេង ទីតូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ មាស សារិទ្ធិ

ឧត្តមសេនីយ៍ត្រី ខេង ទីតូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ មាស សារិទ្ធិ

កែប៖ ព្រឹកថ្ងៃច័ន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប បានដឹកនាំនាយ/ នាយទាហានរង ក្រោមឱវាទអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ មាស សារិទ្ធិ  នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តកែប ដែលបានទទួលមរណៈភាព  កាលពីវេលាម៉ោង ១៥ និង ៣០នាទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ដោយរោគាពាធនៅគេហដ្ឋាន ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ  ក្រុងកែប ខេត្តកែប ក្នុងឱកាសនោះ លោកមេបញ្ជាការ ក៏បាននាំយកថវិកាអង្គភាពទៅចូលរួមក្នុងពិធីបុណ្យសពចំនួន ២.២៤០.០០០៛ ផងដែរ។