ព្រះវិហារ៖ នៅវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃអាទិត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក និងស្នាក់ការសន្តិសុខ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជុន បូរ៉ា មេញ្ជាការរងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត សហការជាមួយកំលាំងការិយាល័យទី២ កងពលតូចលេខ៨ បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរនូវសារធាតុ ញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ទន់ ឈាន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអន្លង់វែង ឃុំកន្ទួតស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួមទាំងដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក)ចំនួន ១០ កញ្ចប់តូច ស្មើនឹង ១,១៩ក្រាម, កាំភ្លើងច្នៃចំនួន ០២ ដើម, កាំភ្លើងckcកាត់ចំនួន ០១ ដើម, គ្រាប់AK47 ចំនួន ៣២ គ្រាប់,សាក់កាដូ (កាបូប) ដាក់កាំភ្លើង១, លុយរៀលចំនួន ៥ម៉ឺនរៀល, ម៉ូតូចំនួន ០១គ្រឿង និងសម្ភារៈសំរាប់សេពនិងវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកំលាំងជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងបន្តតាមនីតិវិធី។